កាអញ្ជើញចូលរួមដេញថ្លៃគម្រោងសាងសង់ប្រព័ន្ធត្រងទឹកភ្លៀងតាមគ្រួសារ
អង្គការភ្លែនអន្តរជាតិជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌ឯករាជ្យដែលខិតខំសម្រេចបានសិទ្ធិរបស់កុមារ និងសមភាពសម្រាប់ក្មេងស្រី។
យើងជឿជាក់ថា កុមារគ្រប់រូបមានអំណាច និងសក្តានុពល ប៉ុន្តែជាញឹកញាប់អំណាចនិងសក្តានុពលទាំងនេះត្រូវបានគ្របដណ្តប់ដោយភាពក្រីក្រ អំពើហិង្សា ការផាត់ចេញ និងការរើសអើង ហើយក្មេងស្រីជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
តាមរយៈការធ្វើការជាមួយកុមារ យុវជន ក៏ដូចជាអ្នកគាំទ្រ និងដៃគូរបស់យើង យើងខិតខំសម្រេចបានពិភពលោកដ៏យុត្តិធម៌មួយដែលដោះស្រាយឫសគល់នៃបញ្ហាប្រឈមរបស់ក្មេងស្រី និងកុមារងាយរងគ្រោះគ្រប់រូប។
យើងគាំទ្រសិទ្ធិកុមារតាំងពីពេលកើតរហូតដល់ពេលចម្រើនវ័យ។ យើងផ្តល់លទ្ធភាពដល់កុមារក្នុងការត្រៀមខ្លួននិងឆ្លើយតបទៅនឹងវិបត្តិ និងលក្ខណៈចម្រុះនានា។ យើងជំរុញឱ្យមានការផ្លាស់ប្តូរការអនុវត្ត និងគោលនយោបាយនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់សកលដោយប្រើប្រាស់ការផ្សព្វផ្សាយ បទពិសោធន៍ និងចំណេះដឹងរបស់យើង។
យើងបាន និងកំពុងកសាងភាពជាដៃគូដ៏រឹងមាំសម្រាប់កុមារអស់រយៈពេលជាង ៨០ ឆ្នាំមកហើយ។ បច្ចុ្ចប្បន្នអង្គការភ្លែនកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសជាង ៧៥នៅជុំវិញពិភពលោក។
សូមអានបន្ថែមអំពីយុទ្ធសាស្រ្តសាកលរបស់អង្គការភ្លែនអន្តរជាតិ តាមរយៈគេហទំព័រ
អង្គការភ្លែនអន្តរជាតិកម្ពុជាចាប់ផ្តើមបេសកកម្មក្នុងប្រទេសកម្ពុជានៅឆ្នាំ២០០២។ បច្ចុប្បន្នអង្គការភ្លែនអន្តរជាតិកម្ពុជាបាននិងកំពុងអនុវត្តក្នុងតំបន់ប្រតិបត្តិការក្នុងខេត្តគោលដៅចំនួន៣ រូមមាន សៀមរាប រតនគិរី និង ស្ទឹងត្រែង។
អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងអនុវត្តផែនការយុទ្ធសាស្រ្តប្រចាំប្រទេសលើកទី៤ (FY22-FY26)។ ផែន ការយុទ្ធសាស្រ្តប្រចាំប្រទេសលើកទី៤ ត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគស្ថានភាពសិទ្ធិកុមារ ដែលបានវាយតម្លៃពីឬសគល់នៃបញ្ហានិងភាពចន្លោះនៅកំរិតគ្រួសារ សហគមន៍ ស្រុក និង កំរិតថ្នាក់ជាតិ ដែលជាលទ្ធផល សិទ្ធិរបស់កុមារត្រួវបានរំលោភបំពាន និង អនុវត្តពេញលេញ។ផ្អែកតាមការវិភាគ កម្មវិធីយុទ្ធសាស្រ្តចំនួន០៥ ត្រួវបានកំណត់ជាអាទិភាព និង ផ្តោតការយកចិត្តទុកដាក់នៅរយះពេល៥ឆ្នាំបន្ទាប់ ហើយកម្មវិធីស្នូលប្រចាំប្រទេសរួមមាន៖ កម្មវិធីចាប់ផ្តើមជាមួយនឹងសុខភាពល្អ កម្មវិធីកិច្ចគាំពារ កុមារ កម្មវិធីរៀនមួយជីវិត និងកម្មវិធីក្មេងស្រីដឹកនាំ។
អង្គការភ្លែនអន្តរជាតិកម្ពុជាសូមអញ្ជើញអ្នកម៉ៅការទាំងអស់ដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចូលរួមក្នុងការដេញថ្លៃគម្រោងសាងសង់ដូចខាងក្រោម៖
· CATEGORY:Invitation for Bids
· LOCATION:Stung Treng Province, Ratanak Kiri Province
កាលបរិច្ឆេទសម្រាប់អ្នកម៉ៅការ ចុះត្រួតពិនិត្យទីតាំង៖ ថ្ងៃទី០៦ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤
កាលបរិច្ឆេទសម្រាប់អ្នកម៉ៅការ សួរសំណួរ បញ្ជាក់ ចាប់ពីថ្ងៃកាសដេញថ្លៃរហូតដល់៖ ថ្ងៃទី០៦ ដល់២២ ខែមីនា ឆ្នាំ២០២៤
កាលបរិច្ឆេទសម្រាប់អង្គការភ្លែន ឆ្លើយតប ទៅនឹងសំណួររបស់អ្នកម៉ៅការត្រឹមថ្ងៃ៖ ថ្ងៃទី០៦ ដល់២២ ខែមីនា ឆ្នាំ២០២៤
កាលបរិច្ឆេទសម្រាប់ដាក់ឯកសារដេញថ្លៃ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
កាលបរិច្ឆេទបើកឯកសា និងសម្រាំង៖ ថ្ងៃទី០១ និង ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤
កាលបរិច្ឆេទវាយតម្លៃការដេញថ្លៃ៖ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤
អ្នកម៉ៅការជាប់សម្រាំងធ្វើបទបង្ហាញ/ សំភាសន៍៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤
កាលបរិច្ឆេទផ្តល់កិច្ចសន្យានៃការសាងសង់៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤
រយៈពេលនៃកាអនុវត្តការសាងសង់៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
កាលបរិច្ឆេទប្រជុំណែនាំស្តីពីការដេញថ្លៃ
អង្គការភ្លែនអន្ដរជាតិកម្ពុជា សូមអញ្ជើញអ្នកម៉ៅការសាងសង់ដែលចាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ ចូលរួមការប្រជុំណែនាំស្តីពីនីតិវិធីនៃការដេញថ្លៃ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៦:០០នាទី។ ការប្រជុំនឹងធ្វើឡើង តាមរយៈអនឡាញតាមកម្មវិធី Microsoft Team។ ដើម្បីអាចចូលរួមការប្រជុំបាន សូចចុចលើតំណនេះ៖ Click here to join the meeting
អាសយដ្ឋានសម្រាប់ដាក់ឯកសារដេញថ្លៃ
សូមដាក់ឯកសារដេញថ្លៃ នៅការិយាល័យណាមួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាដូចខាងក្រោម (និង ផ្ញើតាមអ៊ីម៉ែល) ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ (ម៉ោង ៥:០០នាទីល្ងាច) ជាកំហិត។
កំណត់ចំណាំ៖
សូមដាក់លេខយោងការដេញថ្លៃ [ITT-RTK/FY24/003] - [ឈ្មោះអ្នកម៉ៅការសាងសង់] សម្រាប់ការឆ្លើយឆ្លងក្នុងការដេញថ្លៃទាំងអស់។
ATTACHMENT
· ITT_213 Rain Water Harvesting_2024-2025_Final (Niteh) 26 Feb 24
[Disclaimer: The below text is machine translated. For accurate information kindly refer the above text in original language.]
Plan International is an independent development and humanitarian organization that strives for the rights of children and equality for girls.
We believe that every child has power and potential, but often these powers and potentials are overshadowed by poverty, violence Discrimination and discrimination, and girls are the hardest hit.
By working with children, youth, as well as our supporters and partners, we strive to achieve a just world that addresses the roots of Challenges of all vulnerable girls and children.
We support children's rights from birth to adulthood. We enable children to be prepared and responsive to crises and diversity. We promote change in practices and policies at the local, national and global levels through the dissemination of experience and Our knowledge.
We have been building strong partnerships for children for over 80 years. Plan currently operates in more than 75 countries around the world.
Read more about Plan International's global strategy at
Plan International Cambodia began its mission in Cambodia in 2002. Currently, Plan International Cambodia is operating in three target provinces: Siem Reap, Ratanakkiri and Stung Treng.
Plan International Cambodia is implementing the Fourth National Strategic Plan (FY22-FY26). The Fourth National Strategic Plan was developed based on an analysis of the situation of children's rights assessed from the roots. Of issues and gaps at the family, community, district and national levels as a result of children's rights being violated and enforced; Based on the analysis, five strategic programs have been prioritized and focused over the next five years. And core national programs include: Start with Health, Child Protection, Lifelong Learning and The girl leads.
Plan International Cambodia invites all interested and qualified contractors to bid on construction projects As follows:
· CATEGORY:Invitation for Bids
· LOCATION:Stung Treng Province, Ratanak Kiri Province
Date for the contractor to inspect the location: 06 to 15 March 2024
The deadline for contractors to ask questions from the date of the auction until: March 6 to 22, 2024
Date for Plan to respond to contractors' questions by: March 06-22, 2024
Deadline for submission of bidding documents: March 29, 2024
Opening date of documents and collection: 1st and 2nd April, 2024
Bid valuation date: April 05, 2024
Selected Contractors Presentation / Interview: April 08, 2024
Date of construction contract: April 12, 2024
Duration of construction: April 23, 2024 to August 15, 2024
Bidding Meeting Date
Plan International Cambodia invites construction contractors interested in bidding to attend an introductory meeting on bidding procedures. Price on March 05, 2024 from 14:00 to 16:00. Meetings will be held online through the Microsoft Team. To be able to attend the meeting, click on this link: Click here to join the meeting
Address for bidding documents
Please submit your bidding documents at any of Plan International Cambodia offices below (and send by email) by March 29, 2024 (5:00 pm) is mandatory.
Note:
Please submit bidding reference [ITT-RTK / FY24 / 003] - [Contractor Name] for all bidding correspondence.
ATTACHMENT
· ITT_213 Rain Water Harvesting_2024-2025_Final (Niteh) 26 Feb 24