ការអញ្ជើញចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា

with Kampuchea Action to Promote Education Organization

Announcement Description

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា​ (អង្គការខេ) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនឬអាជីវករផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យាក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា គម្រោង​ DViTSA-LED Project នៃអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជានឹងដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុនឬអាជីវករទទួលផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យាមានដូចតទៅ

Bid Components

ការអញ្ជើញចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា

·         CATEGORY:Invitation for Bids

·         LOCATION:Phnom Penh

សម្រាប់គម្រោង(ICT Materials of DViTSA-LED Project) នៃអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជាក្រោមជំនួយថវិការបស់អង្គការ​ Liechtenstein Development Service (LED)

Mac Mini M2 Chip ចំនួន 18 Sets

Logitech Pebble M350s Wireless & Bluetooth Mouse ចំនួន 18 units

K8 Pro Alum RGB Hot-Swap ចំនួន 18 Sets

MSI MODERN MD2412P ចំនួន 36Sets

Submission Requirements

ក្រុមហ៊ុនឬអាជីវករទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ក្នុងករណីពិនិត្យឃើញថាក្រុមហ៊ុនឬអាជីវករដែលបានចូលរួមធ្វើការដេញថ្លៃជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយឬប្រភពតែមួយនឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ

ក្រុមហ៊ុនឬអាជីវករដែលមានចំណាប់អារម្មណ៍សូមធ្វើការទាក់ទងមកអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជាដើម្បីសាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃនិងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃនិងឯកសារសម្រង់តម្លៃរួមទាំងពាក្យសុំចូលរួមដេញថ្លៃចាប់ពីថ្ងៃទី០៣ ខែមេសាឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៤ វេលាម៉ោង:០០នាទីល្ងាចជាកំហិត

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជានឹងធ្វើការប្រជុំបើកកញ្ចប់ដេញថ្លៃដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹកនៅបន្ទប់ប្រជុំការិយាល័យរងសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ

បញ្ជាក់

·         ប្រសិនបើអ្នកដេញថ្លៃណាម្នាក់ដែលមិនបានចូលរួមប្រជុំបើកកញ្ចប់ឯកសារដេញថ្លៃទាន់ពេលវេលាឬក៏អវត្តមានក្នុង​ (រយៈពេល១៥នាទី​) ឯកសារដាក់ដេញថ្លៃនោះមិនអនុញ្ញាតដាក់បញ្ចូលក្នុងការបើកឡើយ

·         រាល់ឯកសារសម្រង់តម្លៃនិងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ត្រូវច្រកក្នុងស្រោមបិទជិតដោយមានចុះហត្ថលេខានិងបោះត្រារបស់ក្រុមហ៊ុនឬអាជីវករនៅលើស្រោមសំបុត្ររួចបញ្ជូនមកការិយាល័យរងសាលារៀនជំនាន់ថ្មីនៃអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា​ (អង្គការខេ) ដែលមានអាសយដ្ឋានស្ថិតនៅក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ រាល់ឯកសារសម្រង់តម្លៃនិងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ត្រូវបញ្ចូលពន្ធអាករលើតម្លៃបន្ថែម១០% ហើយមិនអនុញ្ញាតឱ្យដាក់មកតាមរយៈសារអេឡិចត្រូនិច​ (អ៊ីមែ) ទេ

·         រាល់ឯកសារសម្រង់តម្លៃនិងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ដែលមិនបានដាក់ជូនមកការិយាល័យរងរបស់អង្គការខេ ទាន់ពេលវេលាទេត្រូវចាត់ទុកជាអាសាបង់

·         ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ដែលជាអ្នកមកតំណាងក្រុមហ៊ុនឬអាជីវករត្រូវមានលិខិតផ្ទេរសិទ្ធិដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុនឬម្ចាស់អាជីវកម្ម

 

ATTACHMENT

·          សេចក្តីណែនាំ និងឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់ចូលរួមអ្នកដេញថ្លៃ 

·          Specification for ICT Materials 

·          Job Announcement Bidding for ICT Materials of DViTSA-LED Project 

·          ពាក្យសុំចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា (ICT Materials of DViTSA-LED Project) 

 

[Disclaimer: The below text is machine translated. For accurate information kindly refer the above text in original language.]

Invitation to bid for IT equipment

with Kampuchea Action to Promote Education Organization

Announcement Description

Action for Education in Cambodia (CAPE) would like to inform all local IT companies or vendors that Proper registration in the Kingdom of Cambodia to know that: DViTSA -LED Project of Action for Education in Cambodia will submit Public bids to select companies or traders to supply IT equipment are as follows:

Bid Components

Invitation to bid for IT equipment

·         CATEGORY:Invitation for Bids

·         LOCATION:Phnom Penh

For ICT Materials of DViTSA-LED Project of Action for Education in Cambodia under the funding of Liechtenstein Development Service (LED)

Mac Mini M2 Chip: 18 Sets

Logitech Pebble M350s Wireless & Bluetooth Mouse: 18 units

K8 Pro Alum RGB Hot-Swap Number: 18 Sets

MSI MODERN MD2412P Number: 36 Sets

Submission Requirements

All companies or traders with the same source can submit a single bid in the event that the company or trader Participated in bidding as a company affiliated with or with the same source will be automatically rejected.

Interested companies or traders should contact Action for Education in Cambodia for information on bids and bids. Prepare attachments to confirm the qualifications of bidders and quotation documents, including bids from the date April 3, 2024 until April 20, 2024 at 5:00 pm as a restriction.

Action for Education in Cambodia will hold a meeting to open the bidding package, which will take place on April 22, 2024 09:00 am in the meeting room of the new office of the new generation school, Preah Sisowath High School, Phnom Penh.

Confirm:

·         If any bidder who did not attend the meeting opened the bidding documents on time or was absent within (15 minutes) documents The bidding is not allowed to be included in the opening.

·         All quotation documents and bidding applications must be sealed in a sealed envelope with the signature and seal of the company or Vendors on the envelope sent to the sub-office of New Generation School of Action for Education in Cambodia (CAPE) The address is on the campus of Preah Sisowath High School, Phnom Penh. All quotation documents and bidding applications are subject to 10% VAT and are not allowed to be submitted. Via no email.

·         All quotation documents and bidding applications not submitted to CAPE Sub-Office on time No, it is considered as an assault.

·         For the participants of the closing ceremony, all the bidding documents, which are the representatives of the company or the trader, must have a written transfer of rights. Proper signature from the president or business owner.

 

ATTACHMENT

·          Instructions and attachments confirming the qualifications of the bidder 

·          Specification for ICT Materials 

·          Job Announcement Bidding for ICT Materials of DViTSA-LED Project 

·          ICT Materials of DViTSA-LED Project Auction