ដំណឹងចូលរួមដេញថ្លៃគម្រោង៖ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់តាមបែបវិម្ឍការ (DEWATS) សម្រាប់សហគមន៍លំនៅឋានសម្បទានសង្គមកិច្ច
អង្គការបូដាកម្ពុជា (BORDA Cambodia) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនសាងសង់មានបទពិសោធន៍ទាក់ទងទៅនឹងគម្រោងដូចខាងក្រោម និងមានចំណាប់អារម្មណ៍ចង់ចូលរួមដេញថ្លៃឲ្យបានជ្រាបថា៖ អង្គការបូដាកម្ពុជា (BORDA Cambodia) មានគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ ដែលមានសមត្ថភាពធ្វើចម្រោះ ១៦ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលមានទីតាំងដូចបានផ្ដល់ជូនខាងក្រោម។
ទីតាំងគម្រោង ស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប (GPS: 13.335360, 103.808202)។
លក្ខខណ្ឌចាំបាច់ក្នុងការចូលរួម៖
1. ក្រុមហ៊ុនសាងសង់ត្រូវមានវិញ្ញាបនប័ត្រ ចុះបញ្ជីប្រកបអាជីវកម្មពីក្រសួងពាណិជ្ជកម្ម (បញ្ជាក់ច្បាប់ដើម)។
2. ក្រុមហ៊ុនសាងសង់ត្រូវមានប័ណ្ណប៉ាតង់ប្រកបអាជីវកម្ម ឆ្នាំ២០២៤ (បញ្ជាក់ច្បាប់ដើម)។
3. ក្រុមហ៊ុនត្រូវមានបទពិសោធន៍ល្អ លើការងារសាងសង់បណ្តាញលូបង្ហូរទឹកកខ្វក់ លូបង្ហូរទឹកភ្លៀង សំណង់ប្រព័ន្ធចម្រោះទឹកស្អាត សំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ (DEWATS)ឬគម្រោងសាងសង់ប្រហាក់ប្រហែលនានា។
របៀបចូលរួម៖
1. ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ត្រូវរៀបចំនិងផ្ញើឯកសារក្រុមហ៊ុន និងបទពិសោធន៍ពាក់ព័ន្ធនានា ដាក់មកការិយាល័យអង្គការបូដាកម្ពុជា (BORDA Cambodia)នៅត្រឹមថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖០០ រសៀលជាកំហិត។
2. ក្រុមហ៊ុនដែលបានជាប់នៅក្នុងបញ្ជីសម្រាំងរបស់អង្គការ នឹងត្រូវបានអញ្ជើញចូលរួមដេញថ្លៃ នៅដំណាក់កាលចុងក្រោយដើម្បី ជ្រើសរើសក្រុមហ៊ុនម៉ៅការ សាងសង់គម្រោង។
3. ឯកសារសម្រាប់ការរៀបចំលក្ខណៈសម្បត្តិក្រុមហ៊ុនចូលរួមគម្រោង សូមរៀបចំឯកសារតាមទម្រង់ដែលបានភ្ជាប់មកជាមួយ។
សម្រាប់ព៌ត័មានលម្អិតសូមទំនាក់ទំនង អាសយដ្ឋាន រឺតាមរយៈលេខទូរស័ព្ទ ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
Attachment
· 240724_Habitat_Company_Profile_Requirement_for_DEWATS_Project
[Disclaimer: The below text is machine translated. For accurate information kindly refer the above text in original language.]
BTDC-ID: 31407
![]()
Closing Date:
·
·
·
Office Address
· New Address - #01 , Str. 366, Sangkat Tuol Svay Prey Ti Muoy, Khan Boeng Keng Kang, Phnom Penh, Cambodia
Contact Name
· BORDA Cambodia
Phone